photo of Mauricio Pochettino
Mauricio Pochettino of Tottenham Hotspur

ពេលវេលាមិនល្អនឹងកើតឡើងសម្រាប់លោក Unai Emery គ្រូបង្វឹករបស់ក្រុម Paris Saint-Germain វាហាក់ដូចជាក្លឹបនេះចង់ប្ដូរគាត់នៅរដូវក្តៅខាងមុខនេះ ។

គ្រូបង្វឹកក្រុម Tottenham Hotspur លោក Mauricio Pochettino កំពុងឈរនៅលើតារាងបញ្ជីឈ្មោះជាគ្រូបង្វឹករបស់ PSG ដើម្បីជំនួសលោក Emery បន្ទាប់ពីរដូវកាលបច្ចុប្បន្ននេះចប់ បើយោងតាមសារព័ត៌មាន ​​Daily Mirror ។

Pochettino មានទំនាក់ទំនងយ៉ាងស្និទ្ថស្នាល់ជាមួយក្លឹបយក្សបារាំងនេះ ដែលគាត់បានចំណាយពេលជាង 2 ឆ្នាំនៅក្លឹបនេះដោយលេង 95 ប្រកួតរវាងឆ្នាំ 2001 និង 2003 ។

photo of Mauricio Pochettino
Mauricio Pochettino of Paris Saint-Germain

Pochettino​ និយាយថា គាត់តែងតែនិយាយថាគាត់នឹងរីករាយក្នុងការចូលរួមក្លឹបដ៏អស្ចារ្យដូចជា PSG ព្រោះវាគឺជាផ្នែកមួយនៃ “ក្តីសុបិន្ត” របស់គាត់។ គាត់តែងតែព្យាយាមមើលការប្រកួតរបស់ពួកគេទាំងអស់ ជាពិសេសនៅក្នុងក្របខ័ណ្ឌ Champions League ។ លោក Luis Enrique ក៏ត្រូវបានគេនិយាយថា កំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះជាគ្រូបង្វឹករបស់ PSG ផងដែរ ។

ប្រភពពី៖ thesun