photo of Mauricio Pochettino
Mauricio Pochettino គ្រូបង្វឹក Spurs

គ្រូបង្វឹក spur លោក Mauricio Pochettino ជឿជាក់ថាក្រុមរបស់លោកនៅតែអាចយកឈ្នះ Man Utd ទោះបីគ្មានវត្តមានកីឡាករឆ្នើមប្រចាំក្រុមលោក Harry Kane ក៏ដោយ

បើយោងតាមការរាយការណ៍ដោយសារព័ត៌មាន Sportsmail នៅថ្ងៃសុក្របានឲ្យដឹងថា ខ្សែប្រយុទ្ធ Spurs រូបនេះបានរងរបួសដោយសាររបួសសរសៃពួរ ។

បានបញ្ជាក់ថា ខែ្សប្រយុទ្ធ Kane នឹងពុំមានវត្ដមានក្នុងការប្រកួតទល់នឹងក្រុមដែលដឹកនាំដោយលោក Jose Mourinho ឡើយ។​ ព័ត៌មាននេះបានធ្វើឱ្យក្រុម Tottenham មានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលពួកគេសម្លឹងមើលការបញ្ជាក់របស់ពួកគេក្នុងការប្រជែងដណ្តើមពាន។

ប៉ុន្តែគ្រូបង្វឹក Spurs បាននិយាយថា ” ជាការពិតណាស់យើងនៅតែអាចឈ្នះការប្រកួតបើទោះជាគ្មាន harry ក៏ដោយ,  ខ្ញុំតែងតែជឿជាក់ថា ពួកយើងអាចឈ្នះការប្រកួតទល់នឹងក្រុមដ៏ទៃទោត ជាមួយនឹងកីឡាករផ្សេងទៀតបាន។ ”

លោកបានបន្ថែមទៀតថា ” យើងមិនអាចប្រឈមនឹងហានិភ័យបានទេបើទោះជា harry រងរបួសក៏ដោយ តែការប្រកួតនៅតែមាន ហើយពួកនៅតែបន្តទៅមុកជានិច្ច ។ ”

photo of Kane and Pochettino
Kane and Pochettino

ប្រភពព័ត៍មានពី dailymail.co.uk