លោក Mauricio Pochettino សារភាពថា លោកនឹងប្រើប្រាស់ធនធានកីឡាករ ដែលមាន ហើយនឹងមិនចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករថ្មីបន្ថែមទៀតនោះទេ ហើយបានប្រាប់កីឡាករថា ដំណោះស្រាយគឺចេញមកពីពូកគេផ្ទាល់។

photo of Mauricio Pochettino
លោក Mauricio Pochettino

នៅពេលសួរនាំអំពីការផ្ទេរកីឡាករបន្ថែមនៅខែមករានេះ លោក Pochettino បាននិយាយថា “ទេ! ខ្ញុំមិនជឿមានរឿងបែបនេះទេ។ ខ្ញុំជឿជាក់លើកីឡាករដែលខ្ញុំមាន។ ប្រាកដណាស់ នឹងមានមនុស្សជាច្រើននិយាយថា យើងត្រូវការកែប្រែ ឬថា យើងត្រូវការធ្វើអ្វីមួយថ្មី អាចថា មានកីឡាករចូលឬចេញ”។

photo of Tottenham Hotspur
Tottenham Hotspur

គ្រូបង្វឹករូបនេះបន្តថា “ប្រសិនបើជាការសម្រេចចិត្តរបស់ខ្ញុំ ខ្ញុំនឹងប្រើប្រាស់ធនធានកីឡាករដែលមានស្រាប់។ ខ្ញុំដឹងថា ពួកគេមានគុណភាពប្រជែងយកអ្វីដែលរំពឹងចង់បាន។ ខ្ញុំមិនប្រាថ្នាកីឡាករថ្មីនៅខែមករាទេ ហើយនឹងមិនកែប្រែអ្វីទេ ដោយសារនេះគឺជាពេលវេលាដ៏លំបាក”។

ក្រុម Spurs ចាញ់ក្រុមកំពូលតារាង Liverpool ១៣ពិន្ទុ។ ពួកគេបរាជ័យធ្ងន់ធ្ងរក្នុងក្របខណ្ឌឆេមពានលីក ដោយចាញ់ក្រុម Bayern Munich ៧-២ ។ ពួកគេអវត្តមានអ្នកចាំទី Hugo Lloris ដែលរងរបួសរបូតស្មា អំឡុងពេលប្រកួតចាញ់ក្រុម Brighton ហើយនឹងមិនអាចលេងបានទៀតទេនៅឆ្នាំនេះ៕