photo of Mauro Icardi
Mauro Icardi of Inter Milan

ខ្សែប្រយុទ្ធរបស់ក្លឹប Inter Milan កីឡាករ Mauro Icardi កំពុងពន្យារពេលកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបបច្ចុប្បន្នរបស់គាត់ ខណៈដែលគាត់កំពុងរង់ចាំក្លឹប Real Madrid ទិញយករូបគាត់ក្នុងពេលឆាប់ៗនេះ ។

កីឡាករសញ្ចាតិអាហ្សង់ទីនរូបនេះ បច្ចុប្បន្នមានលក្ខខណ្ឌទិញចេញ 110 លានអឺរ៉ូ ប៉ុន្តែវាមិនមែនជាលើកទី 1 ទេ ដែលក្លឹប Madrid លេចមុខដើម្បីគាត់ ។

ជាមួយនឹងភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករ Gareth Bale នៅឯក្លឹប Los Blancos កីឡាករ Icardi កំពុងសង្ឃឹមថា ក្រុមរបស់លោក Zidane នឹងធ្វើឱ្យមានការផ្លាស់ប្តូរសម្រាប់គាត់ ព្រោះគាត់មិនទាន់បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយនៅលើទឹកដី Inter នៅឡើយទេ។

ប្រភពពី៖ by433