photo of Mauro Icardi
ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi របស់ PSG

Mauro Icardi អតីត​កីឡាករ​របស់​ក្លឹប Inter Milan ដែល​កំពុង​បម្រើ​អាជីព​នៅ​ក្លឹប Paris Saint-Germain ​បាន​ចាប់​ផ្តើម​ជាមួយ​លទ្ធផល​ផ្លែផ្កា​ជោគជ័យ​ច្រើន​នៅ​ដើម​រដូវ​កាល ២០១៩/២០ ខណៈ​ប៉ុន្មាន​ប្រកួត​ដំបូង​ធ្វើ​បាន​ល្អ​ជាង​ជំនាន់​នៃ​ការ​ចាប់​ផ្តើម​របស់ Zlatan, Mbappe, Neymar និង Cavani ទៅ​ទៀត។

Mauro Icardi លេងនៅ Inter Milan

៧ គ្រាប់​ក្នុង ៧ ប្រកួត ដោយ​មាន ២ ប្រកួត​គត់​លេង ៩០ នាទី​ពេញ សេសសល់​ពី​នោះ​គឺ​លេង​នាម​ជា​កីឡាករ​បម្រុង​រុញ​ឲ្យ​រូប​គេ​មាន​ស្ថិតិ​គ្រាប់​បាល់​កើត​ឡើង​រៀងរាល់ ៦៦ នាទី​ម្តង។ ភាព​ចុះ​សម្រុង​នឹង​ប្រព័ន្ធ​លេង​នៅ​ក្លឹប PSG សម្រាប់​កីឡាករ​អាហ្សង់ទីន​ហាក់​ទទួល​ភាព​វិជ្ជមាន​ខ្លាំង​មែនទែន។

photo of Mauro Icardi
photo of Mauro Icardi

កីឡាករ​មួយ​រូប​គត់​គឺ Zlatan Ibrahimovic ដែល​មាន​ស្ថិតិ​ប្រហែល​គ្នា​នេះ ដោយ​ការ​ចាប់​ផ្តើម​ដំបូង​មាន​ស្ថិតិ​គ្រាប់​បាល់​រៀងរាល់ ៧៩ នាទី​ម្តង ខណៈ Cavani ​រៀងរាល់ ១១៤ នាទី ស្រប​ពេល Mbappe ​រក​បាន​ត្រឹម ៤ គ្រាប់​នៅ ៧ ប្រកួត​ដំបូង​ដូច​គ្នា៕