photo of Maycon Calijuri
Maycon Calijuri

កីឡាករសញ្ជាតិប្រេសុីល Maycon Calijuri បានសាងប្រវត្តិសាស្ត្រថ្មីមួយជាមួយក្លិបបាល់ទាត់បឹងកេតនៅក្នុងពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup 2018 ) ដោយបានធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលហើយបើទោះបីជាបានយកឈ្នះលើ ម្ចាស់ផ្ទះ Shan United ៤ទល់១ នៅលើទីលាននៃកីឡដ្ឋាន Thuwunna នៃប្រទេសមីយ៉ាន់ម៉ា។ កីឡាករ Maycon Calijuri គឺជាអាវុធមុតស្រួចមួយរបស់ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលក្នុងការស្វែងរកគ្រាប់បាល់ទាំងពានរង្វាន់ក្នុងស្រុក និងពានរង្វាន់អន្តរជាតិផងដែរ។

២គ្រាប់របស់ខ្លូនដែលបានស៊ុតបញ្ចូលទីលើម្ចាស់ផ្ទះ Shan United កាលពីថ្ងៃពុធ​ថ្មីៗនេះ ធ្វើឲ្យរូបគេបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយដែលក្លាយជាកីឡាករដែលទាត់បាល់បញ្ចូលទីច្រើនជាងគេប្រចាំក្រុមរបស់លោក ហៅ សុជាតិ នៅក្នុងពានរង្វាន់ AFC Cup ពោលគឺមានចំនួន ៥គ្រាប់ ខណៈកាលពីឆ្នាំមុន ក្រុមទាំងមូលរកបានត្រឹមតែ ៣គ្រាប់តែប៉ុណ្ណោះ។

photo of  Maycon Calijuri
Maycon Calijuri

ប្រភព៖ wearefootball