ក្រុមមាន់គក់បារាំង​បាន​បំបាក់​ក្រុម​ជម្រើស​ជាតិ Kazakhstan ក្នុង​លិទ្ធផល 8 ទល់នឹង 0 ​ក្នុង​យុទ្ធនាការ​ជម្រុះ World Cup 2022 ។ គួរ​ឱ្យ​កត់​សម្គាល់​នោះ​ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ​រក​បាន​ 4 ​គ្រាប់​បាល់ម្នាក់ឯងកាលពី​យប់​មិញ។

Kylian Mbappe
Kylian Mbappe

កាសែត Opta Jean រាយការណ៍ថាខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរបស់ក្រុម Paris Saint-Germain បានក្លាយជាកីឡាករបារាំងដំបូងគេចាប់តាំងពីឆ្នាំ 1958 ដែលបានស៊ុតបញ្ជូលទី 4 គ្រាប់ក្នុង មួយប្រកួតឲ្យក្រុមជម្រើសជាតិបារាំងស្មើនឹងកំណត់ត្រារបស់អតីតកីឡាករ Just Fontaine ដែលបានកាន់កាប់អស់រយៈពេល 63 ឆ្នាំមកហើយ។

ក្រុមរបស់លោក Didier Deschamps ឈរនៅលើកំពូលតារាងនៃពូល D ដោយទទួលបានកៅអីទៅលេងនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 ក្នុងប្រទេសកាតា ខណៈដែលចំណាត់ថ្នាក់លេខ 2 នឹងត្រូវលឹងវគ្គ Playoff ៕