photo of Kylian Mbappe And N'Golo Kante
Kylian Mbappe And N’Golo Kante of France

ខែ្សប្រយុទ្ធក្រុមអ្នកមានបារាំង Paris Saint Germain កីឡាករ Kylian Mbappe បាននិយាយថា រូបគេចង់ឃើញ Paris Saint-Germain ចុះហត្ថលេខាលើខ្សែបម្រើក្រុមតោខៀវ Chelsea កីឡាករ N’golo Kante នៅរដូវកាលក្រោយនេះ។

ជាការពិតណាស់ Kante ក៏កំពុងតែមានពាក្យចចាមអារ៉ាមផងដែរ ក្នុងការផ្ទេរមកកាន់ PSG ហើយ Mbappe គិតថា ការទិញយករូបគេ គឺជារឿងដ៏ត្រឹមត្រូវបំផុតសម្រាប់ក្រុម។

Mbappe និយាយថា៖ “Kante គឺជាប្រភេទកីឡាករដែលយើងត្រូវការ ជាពិសេសគុណភាពលេងរបស់គាត់។ ខ្ញុំគិតថាគាត់ជាកីឡាករដ៏ល្អ សមត្ថភាពរបស់គាត់សមនឹងលេងជាមួយ ក្រុម Paris Saint-Germain។ គាត់ជាជនបារាំង ដូច្នេះការទាញយកកីឡាករសញ្ជាតិបារាំង គឺល្អសម្រាប់ក្របខណ្ឌ Ligue 1 វានឹងល្អម្រាប់ការទាក់ទាញរបស់លីកយើង” ៕