Kylian Mbappe ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain ជឿជាក់ថានៅដំណាក់កាលចុងក្រោយគេនឹងអាចឈរនៅតំណែង Top៣ ជាមួយរៀមច្បង Karim Benzema និង Sadio Mane ក្នុងការប្រជែងពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ។

Kylian Mbappe នឹង Karim Benzema
Kylian Mbappe នឹង Karim Benzema

ជាការពិតណាស់កាលពីឆ្នាំមុន Lionel Messi ជាអ្នកគ្រងតំណែងពានបាល់មាសនេះប៉ុន្តែឆ្នាំនេះនៅក្នុងបញ្ជីប្រជែងពាន Ballon d’Or គឺគ្មានឈ្មោះរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននោះទេ ខណៈនៅឆ្នាំនេះទៀតសោតគ្រប់គ្នាហាក់ជឿជាក់ ខ្ពស់ថា Benzema គឺជាកីឡាករដែលសក្តិសមបំផុតក្នុងការឈ្នះពាន Ballon d’Or។

នៅពេលគេសួរថាតើនរណាសមនឹងជាប់ក្នុងតំណែង top៣ នៃការប្រជែងពាន Ballon d’Or នៅឆ្នាំ នេះ Mbappe បានឆ្លើយទៅវិញប្រាប់កាសែត L’Equipe យ៉ាង ដូច្នេះ ថា៖ “តំណែង top ៣ ដែលខ្ញុំនឹងជ្រើសរើស? ខ្ញុំនឹងនិយាយថាគឺ Benzema ខ្លួនខ្ញុំផ្ទាល់ និង Mane ខ្ញុំចង់និយាយថាឆ្នាំនេះជាឆ្នាំដ៏ជោគជ័យបំផុតរបស់ Benzema”៕