Mbappe ចង់គេចចេញពី Real Madrid មកចួលរួមជាមួយ ក្លិបយក្សមួយនៅ Premier League
ខ្សែប្រយុទ្ធរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain កីឡាករ Kylian Mbappe ត្រូវបានគេដឹងថាគឺជាគោលដៅទីមួយ របស់ក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងការទិញចូល។

បើតាមសារព័ត៌មាន Don Balon បានចុះផ្សាយថា Mbappe បានប្រាប់ទៅអ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane ថាគេនឹងមិនផ្លាស់ទៅទឹកដីអេស្ប៉ាញនោះទេ នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកក្រោយ។
ខ្សែប្រយុទ្ធដែលជួយឲ្យបារាំងឈ្នះពាន FIFA World Cup 2018 វ័យ២០ឆ្នាំ Mbappe បានប្រាប់ទៅកាន់ថ្នាក់ដឹកនាំរបស់ Paris Saint-Germain រួចរាល់ថារដូវកាល ២០១៩-២០២០ គឺជាឆ្នាំចុងក្រោយដែលគេលេងនៅបារាំង ដោយរូបគេចង់ស្វែងរកការប្រកួតប្រជែងថ្មីនៅតាមលីគធំអឺរ៉ុប។
គួរឲ្យដឹងដែរថា Mbappe គឺជាខ្សែប្រយុទ្ធវ័យក្មេងមួយរូបដែលកំពុងបង្ហាញទម្រង់លេងបានល្អនាពេលបច្ចុប្បន្ន និងបានធ្វើឲ្យបណ្ដាក្លិបធំៗនៅអឺរ៉ុបជាច្រើន ចាប់អារម្មណ៍ចង់បានរូបគេជាខ្លាំង៕