photo of Kylian Mbappe
Kylian Mbappe of Paris Saint-Germain

ខែ្សប្រយុទ្ធរបស់ Paris Saint-Germain លោក Kylian Mbappe បានអបអរមិត្តរួមក្រុមរបស់លោក Neymar និង Edison Cavani ជាកីឡាករល្អបំផុតក្នុងពិភពលោក។

គាត់បាននិយាយថា “ខ្ញុំរៀនតាមពួករៀងរាល់ថ្ងៃ ខ្ញុំព្យាយាមមើលអ្វីៗដែលពួកគេកំពុងធ្វើ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន” ។ នៅពេលអ្នកមាន Cavani ដែលជាខ្សែប្រយុទ្ធដ៏ល្អបំផុតសម្រាប់ខ្ញុំ ហើយ Neymar ដែលមានអ្វីគ្រប់យ៉ាង និងអាចក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោកនាពេលឆាប់ៗនេះ យើងអាចរៀនអ្វីៗគ្រប់យ៉ាងពីពួកគាត់។

គាត់បន្តទៀតថា “ដូច្នេះ វាជាអ្វីដែលខ្ញុំកំពុងមើលយ៉ាងដិតដល់ ហើយខ្ញុំមានមោទនភាពក្នុងការលេងជាមួយពួកគេ ខ្ញុំគិតថាយើងអាចធ្វើបានល្អជាងនេះ ហើយយើងបានធ្វើរឿងជាច្រើនជាមួយគ្នា ខ្ញុំគិតថាក្នុងរយៈពេលមួយឆ្នាំ ខ្ញុំអាចល្អប្រសើរជាងមុន “។