photo of Kylian Mbappe
Kylian Mbappe

នៅ​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន France Football កីឡាករ Kylian Mbappe បាន​ទម្លាយ​ជុំវិញ​រឿងរ៉ាវ​ដែល​មាន​ការ​ប្រៀបធៀប​រវាង​ខ្លួន​និង Neymar នៅ​ពេល​រូប​គេ​មក​ចូលរួម​នៅ Paris Saint-Germain ដំបូងៗ។

Mbappe សង្កត់​ធ្ងន់​ថា​រូប​គេ​ពុំ​បាន​មក​ចូល​ជំនួស​តំណែង​របស់ Neymar នោះ​ឡើយ ដោយ​យុវជន​ជិត​ឈាន​ចូល​វ័យ ២១ ឆ្នាំ​រូប​នេះ​និយាយ​ថា៖ “ពេល​ខ្ញុំ​មក​ដល់ គាត់​ជា​តារា​លេចធ្លោ​ម្នាក់​ទៅ​ហើយ ដោយ​ពេល​មួយ​គាត់​ចាញ់ World Cup ហើយ​ខ្ញុំ​បាន​ឈ្នះ​ពាន​នោះ រហូត​មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា​យើង​ជា​គូ​ប្រជែង​នឹង​គ្នា ដោយ​ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​នឹង​អាន​រឿងរ៉ាវ​ទាំង​នោះ”។

កីឡាករ​រូប​នេះ​បន្ត៖ “ខ្ញុំ​ប្រាប់​ Neymar ថា អ្នក​ធ្វើ​មិន​បាន​ល្អ​នៅ World Cup ទេ តែ​វា​ជា​រឿង​ល្អ​ប្រសើរ​ទៅ​វិញ​សម្រាប់​យើង ព្រោះ​ខ្ញុំ​មក​ទី​នេះ​ពុំ​បាន​លួច​យក​តំណែង​របស់​អ្នក​ឡើយ ពោល​គឺ​គ្រាន់​ចង់​មាន​ប្រជែង​ Ballon d’or ហើយ​ធានា​ថា​នឹង​មក​ចូលរួម​ចំណែក​ជួយ​អ្នក​ទៅ​វិញ​ទេ”៕