ខ្សែ​ប្រយុទ្ធ​ Kylian Mbappe បាន​និយាយ​ទៅ​កាន់​ RMC Sports នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ពិត​ធ្លាប់​បាន​សុំ​ក្លឹប​ Paris Saint Germain ចាកចេញ​ពិត​មែន​កាល​ពី​កំឡុង​រដូវកាលទិញដូរកីឡាករកន្លង​ទៅ​នេះ​ តែ​ឥឡូវ​នេះ​គេ​នឹង​នៅ​បន្ត​បើ​ខាង​ក្លឹប​មិន​ចង់​ឲ្យ​គេ​ចាក​ចេញ។

Kylian Mbappe
Kylian Mbappe

Mbappe បាន​និយាយ​ថា​៖” មាន​អ្នក​ខ្លះ​ថា​ខ្ញុំ​ហ្នឹង​បដិសេធ​មិន​ព្រម​ត​កុងត្រា​ជា​មួយ​ PSG ៦ ទៅ​៧ដង​ហើយ​ ហើយ​​ខ្ញុំក៏​លែង​ចង់​និយាយ​ជា​មួយ​លោក​ Leonardo Araújo (នាយក​កីឡាករ​របស់​ PSG ) ទៀត​ដែរ ព្រោះ​ទាំង​អស់កន្លងមក​នេះសុទ្ធ​តែ​ជា​រឿង​មិន​ពិត​។ កាល​ពី​កំឡុង​រដូវកាល​ទិញ​ដូរ​ហ្នឹង​ ខ្ញុំ​ពិត​ជា​បាន​សុំ​ PSG ចាក​ចេញ​មែន​ព្រោះ​ខ្ញុំ​លែង​ចង់​នៅ​បន្ត​ ហើយ​ខ្ញុំ​ចង់​ឲ្យ​ក្លឹប​យក​លុយ​ ដែល​លក់​ខ្ញុំ​ហ្នឹង​ទៅ​ទិញ​កីឡាករ​ណា​ដែល​មាន​គុណភាព​មក​ជំនួស​កន្លែង​ខ្ញុំ​បាន​ “។

កីឡាករ​នេះ​បន្ត​ថា​៖” និយាយ​ទៅ​ PSG ហ្នឹង​ធ្លាប់​ជួយ​ដល់​ខ្ញុំ​ច្រើន​ណាស់​ រយៈ​ពេល​៤ឆ្នាំ​នេះ​ ខ្ញុំ​តែង​សប្បាយ​ចិត្ត​នៅ​ហ្នឹង​រហូត​មក​ ហើយ​ឥឡូវ​ខ្ញុំ​ក៏​នៅ​តែ​អញ្ចឹង​ដែរ​។ ខ្ញុំ​ក៏​ធ្លាប់​ប្រកាស​កាល​ពី​ថ្មីៗ​នេះ​ដែរ​ថា​ក្លឹប​អាច​គិត​គូរ​ពិចារណា​នឹង​ខ្ញុំ​ម្ដង​ទៀត​បាន។ និយាយ​ទៅ ខ្ញុំ​ចង់​បាន​ និង​គោរព​ក្នុង​ការ​ចរចា​ស្មើ​ភាព​គ្នា​ ខ្ញុំ​ធ្លាប់​និយាយ​រួច​ហើយ​បើ​ខាង​ក្លឹប​មិន​ចង់​ឲ្យ​ខ្ញុំ​ចាក​ចេញ​ ខ្ញុំ​នឹង​នៅ​បន្ត​ “។

សូម​រំលឹក​ផង​ដែរ​ថា​ ខណៈ​កុងត្រា​ PSG និង​ Mbappe នឹង​ចប់​នៅ​ចុង​រដូវកាល​នេះ​ លោក​ Leonardo បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​យល់​ឃើញ​កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​នៅ​បន្ត​ទៀត​៕