photo of Kylian Mbappe
Kylian Mbappe of Paris Saint-Germain

តារាឆ្នើមរបស់ក្លឹប Paris Saint-Germain លោក Kylian Mbappe បានបង្ហើបឱ្យដឹងថា គាត់បានធ្វើកិច្ចចរចាជាមួយក្លឹប Real Madrid មុនពេលផ្លាស់ទៅរដ្ឋធានីរបស់បារាំង ប៉ុន្តែគាត់បានទទូចថាវាជាអតីតកាល ។

ការផ្លាស់ប្តូរទៅកាន់ក្រុមម្ចាស់ជើងឯកអេស្ប៉ាញនិងអ៊ឺរ៉ុប Real Madrid បានលេចមុខដំបូងគេសម្រាប់កីឡាករ Mbappe នៅក្នុងការរំពឹងទុកដ៏ខ្លាំងក្លា ក្រោយពីបានជួយឱ្យក្រុម Monaco ឈ្នះជើងឯក Ligue 1 នៅឆ្នាំ 2016-17 ។

កីឡាករវ័យ 19 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 27 គ្រាប់ក្នុងការប្រកួតទាំងអស់ ហើយចុងក្រោយគាត់បានចូលរួមជាមួយកីឡាករ Neymar និង Edinson Cavani នៅក្លឹប PSG ក្នុងការកម្ចីជើងរយៈពេលមួយរដូវកាលដំបូង បើទោះបីជាមានការពិភាក្សាជាមួយក្លឹប Madrid ដែលគាត់នឹងឡើងមកប្រឆាំងនៅក្នុងការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយខាងមុខនេះ។

Mbappe បាននិយាយប្រាប់សារព័ត៌មាន Marca ថា “វាជាការពិតដែលយើងបាននិយាយ ប៉ុន្តែវាជាអតីតកាលសម្រាប់ខ្ញុំនិងក្រុម Real Madrid ។

ប្រភពពី៖ beinsports