ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Kylian Mbappe បានបង្ហោះសារយ៉ាងរំជួលចិត្តក្រោយមិនអាចជួយក្រុមឲ្យឡើងទៅកាន់វគ្គបន្តនៃពានរង្វាន់ Champions League​ បាន។

Kylian Mbappe
Kylian Mbappe

ជាការពិតណាស់ កាលពីរាត្រីថ្ងៃពុធកន្លងទៅនេះ Mbappe និង PSG បានធ្លាក់ចេញពីការប្រជែងយកពានរង្វាន់ Champions League យ៉ាងភ្ញាក់ផ្អើលក្រោមថ្វីជើង Real Madrid ក្នុងលទ្ធផល ៣ទល់នឹង១ ដែលសរុបទាំងពីរជើង ៣ទល់នឹង២។

Mbappe បាននិយាយថា៖ “វាជាពេលវេលាដ៏លំបាក។ Champions League គឺ ជាគោលដៅដ៏ធំមួយសម្រាប់យើង ប៉ុន្តែយើងបានទទួលបរាជ័យ។ រដូវកាលនេះមិនទាន់ចប់ទេ ហើយ អ្វីក៏ដោយដែលកើតឡើងចំពោះពួកយើងយើងនឹងរក្សាការរួបរួមនិងប្តេជ្ញាចិត្តរហូតដល់ការប្រកួតចុងក្រោយនៃរដូវកាលនេះ។ អរគុណអ្នកគាំទ្រដែលបានគាំទ្រពួកយើង និង បានធ្វើដំណើរទៅគាំទ្រផ្ទាល់”៕