កីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានបដិសេធមិនព្រមបន្តកិច្ចសន្យាថ្មីជាមួយក្លឹបយក្ស Paris Saint-Germain នោះឡើយ ក៏ព្រោះតែចង់ចាកចេញទៅលេងឲ្យក្លឹបអេស្ប៉ាញ Real Madrid។

photo of Kylian Mbappe
កីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe

គួរបញ្ជាក់ផងថា កីឡាករសញ្ជាតិបារាំង វ័យត្រឹមតែ ២០ឆ្នាំខាងលើនេះ មានសុពលភាពនៃកិច្ចសន្យាជាមួយ PSG រហូតដល់ឆ្នាំ២០២១ នឹងកំពុងត្រូវបានលោក Thomas Tuchel អ្នកចាត់ការទូទៅកំពុងបញ្ចុះបញ្ចូល ឲ្យបន្តនៅទឹកដី Parc des Princes បន្តទៀត។

photo of Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

យ៉ាងណាមិញ ប្រភពព័ត៌មានចេញពីអេស្ប៉ាញក៏បានទម្លាយផងដែរថា អតីតខ្សែប្រយុទ្ធនៃក្លឹប AS Monaco រូបនេះ ពិតជាចង់ទៅលេងឲ្យក្លឹបយក្សអេស្ប៉ាញ Real Madrid ដែលមានអ្នកចាត់ការទូទៅ Zidane ក៏ចង់បានរូបគេផងដែរ។

Kylian Mbapp
Kylian Mbapp

សមាជិកដែលជួយឲ្យក្រុមមាន់គកបារាំងឈ្នះជើងឯក World Cup 2018 នៅប្រទេសរុស្ស៊ី រកគ្រាប់ស៊ុត បញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន ៥គ្រាប់ផងដែរ ពីការចូលលេងបាន ១៥ប្រកួតឲ្យ PSG គ្រប់កម្មវិធីទាំងអស់នារដូវកាលនេះ៕