ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដ៏ឆ្នើម​អន្តរ​ជាតិ​បារាំង Kylian Mbappe នឹង​ផ្តល់​ប្រាក់​ដែល​ខ្លួន​ទទួល​បាន​ពី​ព្រឹត្តិ​ការណ៍ World Cup ទាំង​អស់ ទៅឱ្យ​អង្គ​ការ​សប្បុ​រស​ធម៌​មួយ ដែលមាន​គោល​ដៅ​រៀប​ចំព្រឹត្តិ​ការណ៍​កីឡា​នា​​នា​សម្រាប់​កុមារ​ពិការ​។

Kylian Mbappe
Kylian Mbappe

កីឡាករវ័យ 19ឆ្នាំរូបនេះ ទទួលបានប្រាក់ពលកម្ម 22,300ម៉ឺន​ដុល្លារក្នុងមួយប្រកួតនិងទឹកប្រាក់បន្ថែមទៀតចំនួន 35ម៉ឺន​ដុល្លារ​​​​​​​​​​​​​រសម្រាប់កីឡាករដែលបានជួយប្រទេស លើកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែររុស្ស៊ីធ្វើជាម្ចាស់ផ្ទះនេះ។

ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែររុស្ស៊ីធ្វើជាម្ចាស់ផ្ទះ មានរយៈពេលមួយខែប្រសិនបើក្រុមណាបានលេងពីវគ្គដំបូងរហូតដល់វគ្គផ្ដាច់ព្រ័ត្តគឺលេងបាន 7ប្រកួត។ ពិតណាស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះគឺលេងបានទាំង 7ប្រកួតសម្រាប់ប្រទេសរបស់គាត់។ មានន័យថាប្រាក់ចំណូលសរុបរបស់គាត់បានកើនឡើងដល់ជាង 50ម៉ឺន​ដុល្លារអាមេរិក ដែល​រូប​គេ​មាន​គម្រោង​ផ្តល់​ទៅឱ្យ​អង្គ​ការ Premiers de Cordee ដែល​ជា​អង្គ​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​កីឡា​នា​នា​សម្រាប់​ក្មេង​ៗ​ពិការ​ ៕

ប្រភពពី៖ Channel Newsasia