Mbappe ស៊ុត2គ្រាប់ម្នាក់ឯង ជួយ PSG ឡើងវគ្គផ្ដាច់ព្រ័ត្រ French Cup (មានវីដេអូ)

Kylian Mbappe បានស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងក្នុងការប្រកួតឈ្នះ 3ទល់នឹង1 របស់ Paris Saint Germain លើ Caen ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ French Cup លើកទី 4ជាប់ៗគ្នា។
Mbappe បានទម្លុះគ្រាប់ដំបូងក្នុងការប្រកួតនាទី25 មុនពេលកីឡាករ Ismael Diomande របស់ Caen តាមស្មើវិញនាទី43 ។ ឈានដល់វគ្គទីពីរ Mbappe រកបានមួយគ្រាប់ទៀត ខណៈ Christopher Nkunku ជាអ្នកសម្រេចគ្រាប់បាល់ទី3 ឲ្យ PSG ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជួប Les Herbiers ដែលកំពុងអង្គុយចាំ ។ រយៈពេល 3ឆ្នាំកន្លងទៅពាន French Cup ត្រូវក្ដោបក្ដាប់ដោយ PSG ទាំងអស់ ស្របពេលឆ្នាំនេះពួកគេនៅតែមានភាគរយខ្ពស់ថានឹងឈ្នះពាននេះទៀត ៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ Daily Mail