ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានស៊ុតបញ្ចូលទីពីរគ្រាប់ម្នាកឯ ជួយក្លឹបយក្សបារាំង Paris Saint-Germain វាយបកយកឈ្នះក្រុមឡើងថ្មី Guingamp 3-1 នៅក្របខ័ណ្ឌ Ligue 1 របស់បារាំងកាលពីយប់មិញ។

Kylian Mbappe
Kylian Mbappe

ខ្សែប្រុយទ្ធដែរទើបនឹងជួយបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក វ័យ19ឆ្នាំរូបនេះ ប្ដូរចូលនៅ 8នាទីចុងក្រោយ ដោយស៊ុតបញ្ចូលទីនៅនាទីទី 82 នឹង 90។ ខណៈដែរខ្សែប្រយុទ្ធ Neymar ក៏រកបានមួយគ្រាប់ដែរនៅនាទីទី 52 ក្រោយម្ចាស់ផ្ទះ Guingamp ស៊ុតមួយគ្រាប់បើកឆាក់នៅនាទីទី 20 ដោយខ្សែប្រយុទ្ធ Nolan Roux ។

ចប់ការប្រកួតក្រុមអ្នកមានបារាំង Paris Saint-Germain យកឈ្នះ ក្រុមឡើងថ្មី Guingamp 3-1 នៅក្របខ័ណ្ឌ Ligue 1 របស់បារាំង ដោយមាន 6ពិន្ទុនៅក្នុងដៃ ក្នុងការលេង2 ប្រកួត នឹង5គ្រាប់ ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC