ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង Kylian Mbappe ស៊ុត2គ្រាប់ម្នាក់ឯង ជួយបារាំង ឈ្នះ អាហ្សង់ទីន ​បាន​ឡើង​ទៅ​កាន់​វគ្គ​ 8ក្រុម​ចុង​ក្រោយ​នៃ​ពាន​បាល់ទាត់​ពិភព​លោក​ FIFA World Cup បន្ទាប់​ពី​យក​ឈ្នះដោយ​លទ្ធផល​ 4-3 ​ក្នុង​វគ្គ​16​ក្រុម​ចុង​ក្រោយកាលពីយប់មិញនេះ។

Kylian Mbappe
Kylian Mbappe

ខ្សែប្រយុទ្ធ Antonie Griezmann ស៊ុតបាល់ 11ម៉ែត្រឱ្យបារាំងនាំមុខ 1ទល់នឹង0 នៅនាទីទី13 មុនខ្សែប្រយុទ្ធរបស់អាហ្សង់ទីន Angel Di Maria ស៊ុតពីចម្ងាយផុតដៃអ្នកចាំទី Hugo Lloris តាមបានស្មើវិញនៅនាទីទី41។

ចូលមកដល់តង់ទី2 វិញ ខ្សែការពារ Gabriel Mercado ស៊ុតឱ្យអាហ្សង់ទីនាំមុខ 2ទល់នឹង1 នៅនាទី48 ខណៈដែលការស៊ុតនេះគឺ ជាការព្យាយាមស៊ុតពីចំងាយរបស់ Messi តែប៉ះនឹងជើងកីឡាកររូបនេះ បណ្តាលឱ្យបាល់ចូលទីយ៉ាងល្អ។

លុះដល់នាទី64 និង នាទី68 ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង Kylian Mbappe ស៊ុត 2គ្រាប់ឱ្យបារាំង នាំមុខ4ទល់នឹង2។ ជិតចប់តង់ទៅហើយនៅនាទីទី 90+ ខ្សែប្រយុទ្ធ Sergio Aguero ហើយលទ្ធផលមួយនេះបានរក្សារហូតដល់ចប់ការប្រកួត។ ដូច្នេះ បារាំងឡើងទៅកាន់វគ្គ 8ក្រុមចុងក្រោយ រីុឯអាហ្សង់ទីនវិញគឺនាំគ្នាទ្រលប់ទៅដេកផ្ទះវិញ ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC