ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានគេរាយការណ៍ថាអាចនឹងខកខានចូលរួមប្រកួតទល់នឹងក្លិប Real Madrid នាពានរង្វាន់ Champions League វគ្គ១៦ក្រុមជើងទី២ ដោយសារគេមានអាការៈឈឺចាប់ត្រង់ប្រអប់ជើង។

Kylian Mbappe
Kylian Mbappe

ការសែត L’Equipe បានចុះផ្សាយថារបួសនោះអាចនឹងការប្រេះឆ្អឹងប្រអប់ជើង ហើយពេលនេះ Mbappe នឹងត្រូវពិនិត្យរបួសលំអិតដោយការស្កេន។

PSG ពុំទាន់បានបង្ហោះសារណាមួយទាក់ទងនឹងស្ថានភាពរបស់កីឡាករសញ្ជាតិបារាំងរូបនេះទេ ខណៈដែលមានតែ Mbappe ប៉ុណ្ណោះដែលបានស៊ុតបញ្ចូលទី១គ្រាប់ជួយឲ្យ PSG លេងស្មើ Real Madrid កាលការប្រកួតជើងទី១។

គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទី២រវាង Real Madrid និង PSG នឹងត្រូវធ្វើឡើងនាថ្ងៃទី១០ខែមីនា វេលាម៉ោង៣ទាបភ្លឺខាងមុខ៕