យ៉ោងតាមសារព័ត៌មាន L’Equipe របស់បារាំងបានរាយការណ៍ថា ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappe នឹងបរិច្ចាគប្រាក់ខែទាំងអស់ដែលគាត់បានមកពីក្រុមជម្រើសជាតិបារាំង ទៅអោយក្មេងៗកំព្រានៅប្រទេសបារាំង។

photo of Kylian Mbappe
Kylian Mbappe

ប្រាក់របស់ Mbappe ដែលបានមកពីជម្រើជាតិបារាំងគឺ 20ម៉ឺន​អឺរ៉ូ ក្នុងមួយប្រកួត។ លោកបាននិយាយថា ខ្ញុំនឹងសន្យាថានឹងបរិច្ចាគប្រាក់ទាំងអស់ដែលបានមកពីជម្រើសជាតិក្នុងការប្រកួត World Cup ទៅអោយអង្គការ Premiers de Cordées ដែលជាអង្គការជួយកុម៉ាពិការ នឹងក្មេងកំព្រានៅប្រទេសបារាំង។ ការលះបង់របស់គាត់ចំពោះក្មេងកំព្រានេះនឹងធ្វើអោយរូបគេក្លាយជាកីឡាករគំរូរបស់បារាំង។

លោកបន្តទៀតថា លោកនឹងជួយជម្រើសជាតិបារាំងអោយឆ្លងផុតនៅវគ្គ 16 ខណៈដែលពួកគេនឹងប្រកួតជាមួយជម្រើសជាតិអាហ្សង់ទីន នៅម៉ោង 9ៈ 00 យប់ថ្ងៃសៅរ៍នេះ ៕