ប្រធាន​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក​គឺ​កីឡាករ Mehdi Benatia ​បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​របស់​ខ្លួន​ជា​ផ្លូវការ ក្រោយ​បម្រើ​អាជីព​ជា​កីឡាករ​បាល់ទាត់​បាន​ត្រឹម​វ័យ ៣២ ឆ្នាំ។

photo of Mehdi Benatia
កីឡាករ Mehdi Benatia

ធ្លាប់​ជា​អតីត​ខ្សែ​ការពារ​ដ៏​ជំនាញ​នៅ​ក្លឹប Bayern Munich និង Juventus ​សម្រាប់​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​រូប​គេ​បង្ហាញ​ខ្លួន​បាន ៥២ លើក ដែល​ធ្លាប់​ជួយ​ក្រុម​តតាំង​ការ​ប្រកួត​នៅ AFCON និង World Cup ២០១៨ កន្លង​មក។

ប្រាប់​សារព័ត៌មាន BeIN Sports លោក Benatia ប្រាប់​ថា៖ “ខ្ញុំ​បាន​និយាយ​ទៅ​អ្នកចាត់ការ​លោក Vahid Halilhodzic តាំង​ពី ១០ ​ថ្ងៃ​មុន​ថា​ខ្ញុំ​នឹង​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ ដោយ​កន្លង​មក​ការ​លេង​ឲ្យ​ប្រទេស​របស់​យើង​គឺ​ពិត​ជា​កិត្តិយស​ដ៏​ធំធេង ហើយ​ក៏​រីករាយ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​រយៈ​ពេល ១១ ឆ្នាំ​កន្លង​មក​នេះ”។