ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Memphis Depay ត្រូវបានគេរាយការណ៍ថាកាន់តែខិតជិតក្នុងការផ្លាស់មកកាន់ Juventus ហើយ។

Memphis Depay
Memphis Depay

ជា ការពិត ណាស់ Depay បានចូលរួមជាមួយ Barcelona កាលពីរដូវកាលមុនប៉ុន្តែក្រោយ ការ ចាកចេញរបស់លោក Ronald Koeman និងការមកដល់របស់លោក Xavi ធ្វើឲ្យកីឡាករសញ្ជាតិ ហូ ល្លង់ខាងលើទទួលបានឪកាសបង្ហាញខ្លួននៅលើទីលានស្ដួចស្ដើងមែនទែនហើយសម្រាប់ រដូវ កាលថ្មីខាងមុខនេះរូបគេក៏មិនស្ថិតនៅក្នុងផែនការលេងរបស់ក្រុម ផង ដែរ។

បើ យោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Juventus ជាក្លិបតែមួយគត់ដែលចូលរួមប្រជែងក្នុងការនាំយក Depay មករួមក្រុមហើយការចរចារនៅពេលនេះ គឺកាន់តែកៀកក្នុងការទទួលបានជោគជ័យហើយខណៈភាគីក្លិបនិងភ្នាក់ងារកំពុងពិភាក្សាលើការ ផ្តល់ជូនកិច្ចសន្យារយៈពេល២ឆ្នាំ ដល់រូបគេ៕