Mendy ចង់ឲ្យ Liverpool ឈ្នះពាន Champions League រដូវកាលនេះ
អ្នកចាំទីក្លឹប Chelsea កីឡាករ Edouard Mendy បាននិយាយទៅកាន់សារព័ត៌មាន Foot Mercato នៅក្នុងថ្ងៃនេះថា គេចង់ឲ្យ ខ្សែប្រយុទ្ធក្លឹប Liverpool គឺ Sadio Mane ឈ្នះពាន UEFA Champions League ក្នុងរដូវកាលនេះ។

Mendy បាននិយាយថា៖” ខ្ញុំចង់ឲ្យ Mane គេឈ្នះពាន Champions League ប្រាកដណាស់។ នៅក្នុងរដូវកាលនេះគេធ្វើបានល្អណាស់។ គេកំពុងតែស្ថិតក្នុងការប្រកួតប្រជែងដណ្ដើមពាន Ballon D’or អញ្ចឹងហើយបើឈ្នះ Champions League ទៀតគឺអាចបន្ថែមទម្ងន់ និងឱកាសឲ្យគេបានច្រើន “។
អ្នកចាំទីរូបនេះថា៖” និយាយគេលេងប្រកួតតទល់នឹងជាមួយនឹងគូរប្រកួតធំបំផុតហើយ។ អញ្ចឹងហើយអ្នកណាឈ្នះ អ្នកនោះដឹងតែខ្លាំងជាងហើយ “។
Liverpool នឹងប៉ះជាមួយ Real Madrid ក្នុងប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះហើយ នៅប្រទេសបារាំង៕