ខ្សែប្រយុទ្ធ Lionel Messi បានសារភាពថា ខ្លួនកំពុងបញ្ចុះបញ្ចូល Antoine Griezmann ឱ្យផ្លាស់ទៅជាមួយក្លឹប Barcelona នៅរដូវក្ដៅនេះ។

photo of Antoine Griezmann and Lionel Messi
Antoine Griezmann and Lionel Messi

ពិតណាស់ ប៉ុន្មានសប្តាហ៍ក្រោយនេះមានសារព័ត៌មានជាច្រើនបានបង្ហើបថាក្លឹប Atletico Madrid បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 100 លានផោនក្នុងការលក់ខ្សែប្រយុទ្ធ Antoine Griezmann ទៅឱ្យក្លឹប​ Barcelona ហើយ ប៉ុន្តែមកដល់ពេលនេះ ភាគីទាំងពីរមិនទាន់ប្រកាសជាសាធារណៈអំពីរឿងនេះនៅឡើយទេ។

Messi បាននិយាយថា៖ «ខ្លួនពិតជាចង់បាន Griezmann មកចូលរួមជាមួយ Barcelona ខ្លាំងណាស់ ព្រោះលោកគិតថាក្រុមរបសើខ្លួន លេងមិនទាន់បានល្អទាំងស្រុងនោះទេ។ ទោះបីជាក្រុមលោកបានឈ្នះ La Liga និង Copa del Rey ក៏ដោយ» 

ប្រភពពី៖ Goal