បើយ៉ោងតាមអ្នកសារព័ត៌មាន Miguel Delaney បានឱ្យដឹងថា ខ្សែប្រយុទ្ធរបស់អ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi ចង់ស្នើសុំក្លឹបឱ្យទិញខ្សែប្រយុទ្ធ Neymar ត្រឡប់ទៅកាន់ Camp Nou វិញពីក្លឹប Paris Saint-Germain ។

Messi ខ្ញុំចង់ឱ្យ Neymar វិលមក Barcelona វិញណាស់
Messi ខ្ញុំចង់ឱ្យ Neymar វិលមក Barcelona វិញណាស់

Neymar ត្រូវបានក្លឹបយក្សបារាំង PSG ទិញពី Barcelona កាលពីខែសីហាឆ្នាំមុនក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក 222លានអឺរ៉ូ។ ប៉ុន្តែលោកមានរឿងជាច្រើនជាមួយមិត្តរួមក្រុមរបស់លោកនឹងលិចឮព័ត៌មានថាលោកចង់ចាក់ចេញពីក្លឹបនេះផងដែរ។

Messi ត្រូវបានគេរាយការណ៍ថាបានធ្វើការពិភាក្សាអំពីការផ្លាស់ប្តូរដ៏មានឥទ្ធិពលមួយជាមួយនឹងនាយកប្រតិបត្តិក្លឹប Barcelona ខណៈដែលគាត់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីស្វាគមន៍អតីតមិត្តរួមក្រុមរបស់គាត់ត្រលប់មក Barce វិញ បើទោះបីជា Neymar ចង់លេងនៅ Paris Saint-Germain ដើម្បីប្រកួតប្រជែងជាមួយនឹងលោក សម្រាប់ពាន Ballon d’Or និងពានរង្វាន់បុគ្គលផ្សេងទៀតក៏ដោយ ក៏លោកចង់បានគាត់មកជួយក្រុមវិញដែរ។

Barce រាងពីបាក់តិវហើយប្រសិនបើចង់បាន Neymar ត្រលប់ទៅវិញព្រោះថា PSG ទិញគាត់ក្នុងតម្លៃថ្លៃណាស់ គឺពួកគេមិនងាយអោយគាត់ទៅវិញដោយងាយៗនោះទេ ប្រសិនបើគាត់គេមិនទាន់បានអ្វីដែរពួកគេចង់បានពីកីឡាករសញ្ចាតិប្រេសីុលរូបនេះ៕

ប្រភព៖ bleacherreport