photo of Lionel Messi
Lionel Messi ចូលទៅហ្វឹកហាត់​ជាមួយ​ក្រុម​អាហ្សង់ទីន​វិញ​ហើយ

ខ្សែប្រយុទ្ធ Lionel Messi បានវិលត្រលប់មកទៅហ្វឹកហាត់ជាមួយជម្រើសជាតិអាហ្សង់ទីនវិញហើយ ដើម្បីត្រៀមប៉ះ​អេស្ប៉ាញ​ ក្នុងការប្រកួតមិត្តភាពនៅរាត្រីថ្ងៃអង្គារនេះ ។

ពិតណាស់ ប្រធាន​ក្រុម​វ័យ30​ឆ្នាំរូបនេះ​ បាន​អវត្តមាន​ក្នុង​ប្រកួត​យក​ឈ្នះ​អ៊ីតាលី​ 2-0 ក្នុង​ទឹកដីរបស់ Manchester ​ដោយ​សារ​តែ​មាន​បញ្ហា​សាច់ដុំ​ ប៉ុន្តែ​អាច​ចូល​លេង​វិញ​បាន​ក្នុង​ប្រកួត​លើកទី​ពីរ​នេះ ។​ លោក​ Jorge Sampaoli គ្រូ​បង្វឹក​អាហ្សង់ទីន​បាន​និយាយ​ថា​ Messi បាន​ត្រឡប់​មក​ហ្វឹកហាត់​បាន​ធម្មតា និង​អាច​លេង​បាន ​៕

ប្រភពពី៖ bbc