photo of Lionel Messi
Lionel Messi of Barcelona

កីឡាករ Messi ជា​សុបិន​អាក្រក់​របស់​ Real Madrid នៅ​ Bernabeu មុនបុណ្យណូអែល ដែលរូបគេជាអ្នកដែលរកគ្រាប់បាល់ច្រើនជាងគេនៅពេល ប៉ះ ក្រុម Real Madrid នៅ​ Bernabeu ។

តារា​ឆ្នើម​ Barcelona​​ រូបនេះ ធ្លាប់​ស៊ុត​បញ្ចូល​ទី​ ២៤​គ្រាប់​ទល់​ Real Madrid ក្នុង​នោះ​១៤​គ្រាប់​កើត​ឡើង​នៅ​ Bernabeu និង​១០​គ្រាប់​ទៀត​គឺ​នៅ​កីឡដ្ឋាន​ Nou Camp ។

គ្រាប់​បើក​ឆាក​នៅ​កីឡដ្ឋាន​ធំ​ទីពីរ​របស់​អេស្ប៉ាញ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២​ ខែ​ឧសភា ឆ្នាំ​២០០៩ ដែល​កាល​ណោះ​ Messi ស៊ុត​២​គ្រាប់​ជួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​អតីត​អ្នក​ចាត់ការ​ Pep Guardiola ឈ្នះ​ក្នុង​លទ្ធផល​ 6-2 ។

ដោយឡែក​លើក​ចុង​ក្រោយ​ដែល​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​ទម្លាយ​សំណាញ់​ទី​នៅ​ Bernabeu គឺ​ប្រកួត​ដែល​ Barca ឈ្នះ​ 3 ទល់​នឹង​ 2 ហើយ​ Messi បាន​អបអរ​ដោយ​លើក​អាវ​បង្ហាញ​អ្នក​គាំទ្រ​ Real ជា​ច្រើន​ម៉ឺន​នាក់ ។

ប្រភពពី៖ marca