កីឡាករ Lionel Messi មានសង្ឃឹមយ៉ាងខ្លាំងថា Antoine Griezmann នឹងចូលរួមជាមួយគាត់នៅក្លឹប Barcelona នៅរដូវកាលក្រោយ។ នឹងបញ្ចាក់ក្នុងបទសម្ភាសមួយថា Griezmann ជាកីឡាករដ៏ឆ្នើមមួយនៅលើលោក ហើយបើរូបគេសម្រេចចិត្តមកលេងនៅ Camp Nou ពិតមែន នោះ Barcelona នឹងមានឥទ្ធិពលកាន់តែខ្លាំងឡើង។

photo of Lionel Messi
Lionel Messi of Barcelona

ពិតណាស់ Griezmann កំពុងតែមានពាក្យចចាមអារ៉ាមយ៉ាងខ្លាំង ក្នុងការផ្លាស់ទៅកាន់ Barcelona បើទោះបីជាគេជាប់កុងត្រាជាមួយ Atletico ដល់ឆ្នាំ 2022 ក៏ដោយ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បាននិយាយថា៖ «ខ្ញុំតែងតែនិយាយថាវាងាយស្រួលទេក្នុងការលេងជាមួយកីឡាករដែល្អក្នុងលោក Griezmann គាត់គឺជាកីឡាករមួយរូបដែលមានបទពិសោធន៏ជាច្រើននៃអាជីពបាល់ទាត់។ Griezmann មកឬក៏អត់ គឺអាស្រ័យលើគ្រូបង្វឹកជាអ្នករៀបចំក្រុមទេ តែវានៅតែមិនល្អ 100% ប៉ុន្តែបើគាត់មកមែននោះក្រុមរបស់យើងនឹងល្អច្រេើនជាងមុន»៕

photo of Antoine Griezmann
Antoine Griezmann of Atlético Madrid

ប្រភពពី៖ Goal