ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​ជាប់​ឈ្មោះ​ត្រូវ​ទៅ​ចូល​រួម​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​របស់​ខ្លួន​ក្នុង​ប្រកួត​ Word Cup វគ្គ​ជម្រុះ​ ចំនួន​៣​ប្រកួត​នៅ​ខែ​កញ្ញា ឆ្នាំ​២០២១​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ក្នុងថ្ងៃនេះ​។

Lionel Messi
Lionel Messi

ការ​ប្រកួត​ទាំង​នោះ​រួម​មាន​ការ​ប្រកួត​តទល់​នឹង​ក្រុម​ជម្រើស​ជាតិ​វេណេហ្ស៊ុយអេឡា​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៣ ការ​ប្រកួត​តទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦ និង​ការ​ប្រកួត​តទល់​នឹង​ក្រុម​ជម្រើស​ជាតិ​បូលីវី​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០។

ប្រសិន​បើ​ Messi សម្រេច​ទៅ​ចូល​រួម​ប្រកួត​ទាំង​៣ខាង​លើ​ដែល​នឹង​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​អាហ្សង់ទីន​ និង​ប្រេស៊ីល​មែន​នោះ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​នឹង​អវត្តមាន​ពី​ការ​ប្រកួត​ PSG មួយ​រយៈ​ទៀត​ក្រោយ​ពេល​ត្រលប់​មក​វិញ​ព្រោះ​ប្រទេស​បារាំង​បាន​អនុវត្ត​វិធានការណ៍​កូវីដ-១៩ ដោយ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ពេល​ត្រលប់​មក​ពី​ប្រទេស​ទាំង​នោះ​។

សូម​រំលឹក​ផង​ដែរ​មកទល់នឹងពេល​នេះ Messi មិន​ទាន់​បាន​ចូល​លេង​ប្រកួត​ឲ្យ PSG នៅ​ឡើយទេ តែបើ​តាម​ការ​បញ្ជាក់​របស់​ Mauricio Pochettino កាល​ពី​ពេល​ថ្មីៗ​នេះ​ កីឡាករ​នេះនឹង​ចូល​រួម​ប្រកួត​ដំបូង​ឲ្យ​ក្លឹបនេះនៅ​សប្ដាហ៍​ក្រោយ​ដែល​អាច​ជា​ប្រកួត​តទល់​នឹង​ Reims នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២១​៕