កីឡាករឆ្នើមប្រចាំក្លិប Paris Saint Germain​ កីឡាករ​ Lionel Messi ថា កីឡាករ Mohamed Salah ស័ក្តិសមនឹងឈ្នះពាន Ballon d’Or ដូចគ្នា។

Mohamed Salah នឹង Lionel Messi
Mohamed Salah នឹង Lionel Messi

ជាការពិតណាស់​​ Salah បានចំណាយពេល ៥រដូវកាល ជាមួយក្រុមហង្សក្រហម Liverpool ដោយរូបគេបង្ហាញខ្លួនបាន ១៧១លើក រកគ្រាប់បាល់បាន ១០៨គ្រាប់ និង បញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន​ ៤២ដង។

លើសពីនេះទៅទៀត គេក៏បានរួមចំណែកជួយឲ្យក្រុមបានឈ្នះពានក្របខណ្ឌ Premier League​​ និង ពាន Champion League ផងដែរកាលពីរដូវកាលឆ្នាំ ២០១៩/២០។

Messi បាននិយាយថា៖“ញុំជឿថា Salah នឹងមានឱកាសក្នុងកាឈ្នះពាន Ballon d’Or នេះ នៅថ្ងៃណាមួយជាមិនខាន ព្រោះរូបគេ ហើយនឹង Lewandowski​ គឺកំពុងតែមានទម្រង់លេងយ៉ាងល្អឥតខ្ចោះដូចគ្នា ដូច្នេះហើយទើបខ្ញុំរំពឹងថា ពួកគេនឹងមានឱកាសច្រើនក្នុងការឈ្នះពានមួយនេះ ”៕