ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ TyC Sports នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គ្មាន​អ្វី​ត្រូវ​សង្ស័យ​អី​ទៀត​ទេ​គឺ​ច្បាស់​ណាស់​ ខ្សែ​ប្រយុទ្ធ​ Karim Benzema គួរ​តែ​ឈ្នះ​ពាន​ Ballon d’Or ក្នុង​ឆ្នាំ​នេះ​។

Lionel Messi នឹង​ Karim Benzema
Lionel Messi នឹង​ Karim Benzema

Messi បាន​និយាយ​ថា​៖” ខ្ញុំ​គិត​ថា​គ្មាន​អ្វី​គួរ​តែ​សង្ស័យ​អី​ទៀត​នោះ​ទេ​ ច្បាស់​ណាស់​ Benzema គួរ​តែ​ឈ្នះ​ពាន​ Ballon d’or “។

ខ្សែ​ប្រយុទ្ធ​នេះ​បន្ត​ថា​៖” និយាយ​ទៅ​ដូច​ឃើញ​ច្បាស់​អញ្ចឹង​ Benzema ក្នុង​ឆ្នាំ​នេះ​គឺ​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ ហើយ​ចុង​បញ្ចប់​គេ​ក៏​បាន​លើក​ពាន​ Champions League។ ចាប់​តាំង​ពី​ប្រកួត​វគ្គ​១៦ក្រុម​ចុង​ក្រោយ​មក​ គេ​ធ្វើ​បាន​ល្អ​ខ្លាំង​គ្រប់​ការ​ប្រកួត​ អញ្ចឹង​ខ្ញុំ​គិត​ច្បាស់​ណាស់​ក្នុង​ឆ្នាំ​នេះ​ប្រាកដ​ជា​ហ្នឹង​ហើយ​ “។

នៅ​ក្នុង​ឆ្នាំ​នេះ​ Benzema ចូល​រួម​លេង​បាន​ ៤៦ប្រកួត​ និង​ស៊ុត​ចូល​ ៤៤គ្រាប់​ឲ្យ​ Real Mardrid ដោយ​ជួយ​ឲ្យ​ឈ្នះ​ពាន​ Champions League, La Liga និង​ Super Cup អញ្ចឹង​កីឡាករ​ ក៏​ដូច​ជា​អ្នក​វិភាគ​ជា​ច្រើន​យល់​ថា​ គេ​នឹង​ឈ្នះ​ពាន​ Ballon d’Or ក្នុង​ឆ្នាំ​នេះ​៕