ខែ្សប្រយុទ្ធ Lionel Messi បាននិយាយថា រូបគេទាន់ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីនទេ បើមិនទាន់ឈ្នះពាន World Cup ។

photo of Lionel Messi
Lionel Messi

គួរតែដឹងហើយថាពេលនេះ Messi និងក្រុមជម្រើសជាតិអាហ្សង់ទីន កំពុងតែអស់សង្ឃឹមជាខ្លាំងក្នុងការឡើងទៅវគ្គ 16ក្រុមចុងក្រោយ នៃព្រឹត្តការណ៏ FIFA World Cup នៅប្រទេសប្រទេសរុស្ស៊ី បន្ទាប់ពីប្រកួតពីរលើក ស្មើមួយ ចាញ់មួយ។ ដើម្បី​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ អាហ្សង់ទីន​ត្រូវ​យក​ឈ្នះ​នីហ្សេរីយ៉ា ហើយ​ក្រូអាត​ត្រូវ​ឈ្នះ​អ៊ីស្លង់​ដាច់​ខាតនៅ​ប្រកួត​ទីជើងទី3 នេះ។

ខ្សែប្រយុទ្ធជំនាញជើងឆ្វងរូបនេះបាននិយាយថា៖ «វា​ពិត​ជា​ពិសេស​ខ្លាំង​ណាស់បើបានលើកពាន World Cup វាពិត​ជា​សំខាន់ណាស់ សម្រាប់ប្រទេស​អាហ្សង់ទីន នឹងប្រជាជន ​អាហ្សង់ទីន។ ខ្ញុំមិនចូលនិវត្តន៍ពីជម្រើសជាតិទេ បើមិនទាន់ឈ្នះពាន World Cup ជាមួយអាហ្សង់ទីន»