ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona កីឡាករ Lionel Messi បានប្រាប់អ្នកសារព៍ត៌មានកាលពីថ្ងៃចន្ទថា ខ្លួនមាន​ក្ដី​ប្រាថ្នា​ចង់​​​លេងឱ្យ​​ក្លឹប​ ដែរខ្លួនលេងតាំងពីកុមារភាព​ Newell’s Old Boys ម្តងទៀត។

photo of Lionel Messi
Lionel Messi of Barcelona

ពិតណាស់ Messi ចូលរួម​ជាមួយ Newell’s Old Boys ស្ថិត​នៅ​ប្រទេស​អាហ្សង់ទីន​ នៅ​ពេល​មាន​អាយុ6ឆ្នាំ។ រស់​នៅ​ទី​នោះ​បាន​6ឆ្នាំ មុន​ពេល​ផ្លាស់​ទៅ Barcelona នៅ​ឆ្នាំ2001។

​ម្ចាស់​ពាន Ballon d’Or 5ដង រូបនេះបាននិយាយថា៖ ខ្ញុំនឹងទៅលេងជាមួយក្រុមនៅអាហ្សង់ទីននៅថ្ងៃណាមួយ។ ខ្ញុំមិនដឹងទេថា តើវានឹងកើតឡើងទេ ប៉ុន្តែខ្ញុំតែងតែគិតពីវា។ ខ្ញុំឹនឹងទៅលេងក្រុមដែលខ្ញុំលេងតាំងពីខ្ញុំមានអាយុ 6ឆ្នាំ គឺក្លឹប Newell’s Old Boys ព្រោះក្លឹបមួយនេះឱ្យខ្ញុំយល់ដឹងពីកីឡាករបាលទាត់ដល់បច្ចុប្បន្ននេះ ៕

ប្រភពពី៖ egypttoday