Messi និង Ronaldo មិនមែនជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតទេ!

ក្រុមហ៊ុនប្រឹក្សាពីការគ្រប់គ្រងកីឡាករ មានឈ្មោះថា KPMG ទើបបានបង្ហាញពីតារាងឈ្មោះកីឡាករដែលមានតម្លៃបំផុត ក្នុងយុគសម័យបាល់ទាត់ទំនើបនេះ។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺមិនថា Lionel Messi ឬ Cristiano Ronaldo ទេ គឺពួកគេមិនបានស្ថិតនៅកំពូលតារាងនៃការវាយតម្លៃនេះទេ។
សូមពិនិត្យមើលតារាង ចាត់ថ្នាក់ កីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុត របស់ KPMG៖
ដូចយើងបានឃើញក្នុងតារាងហើយ គឺខ្សែប្រយុទ្ធទាំង ២របស់ក្លឹប Paris Saint Germain គឺ Kylian Mbappe និង Neymar Jr. ស្ថិតនៅកំពូលតារាង ដោយ Mbappe មានតម្លៃ ២២៥លានអឺរូ និង Neymar មានតម្លៃ ១៩២.៩លានអឺរូ។


Messi ក្នុងពេលបច្ចុប្បន្ន មានតម្លៃ ១៨៦.៦លានអឹរូ ខណៈ Eden Hazard ស្ថិតនៅលេខ ៤ មានតម្លៃ ១៦២.៨លានអឺរូ។ ចំណែក Mohamed Salah នៅលេខរៀងទី ៥ ខណៈលេខ ៦ គឺ Harry Kane លេខ ៧ គឺ Antoine Griezmann លេខ ៨ គឺ Kevin De Bruyne លេខ ៩ គឺ Raheem Sterling និងលេខ ១០ គឺ Paul Pogba។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺ Cristiano Ronaldo មិនមានវត្តមានលើតារាង Top ១០នេះទេ ទោះបីជាគាត់ជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃជាងគេគ្រប់ពេលក៏ដោយ។ មួយវិញទៀត តម្លៃខ្លួនរបស់គាត់ ត្រូវបានធ្លាក់ចុះបន្ថែម បន្ទាប់ពីបានផ្ទេរពី Real Madrid ទៅ Juventus កាលពីឆ្នាំ ២០១៨ ក្នុងតម្លៃ ១១៧លានអឺរូ។ តាមការវាយតម្លៃរបស់ KPMG តម្លៃខ្លួនរបស់ C.Ronaldo ពេលនេះ គឺ ៨៩.៧លានអឺរូ ស្ថិតនៅចំណាត់ថ្នាក់លេខ ២២ឯណ្ណោះ៕