អ្នកដែលស្រឡាញ់ពិភពបាល់ទាត់បានងឿងឆ្ងល់ថា តើនរណាអាចដណ្ដើមម្កុដរបស់ខ្សែប្រយុទ្ធ  Leo Messi និង Cristiano Ronaldo នៅពេលអ្នកទាំងពីរលាលែងពីកីឡាករអាជីពបាល់ទាត់។

Kylian Mbappe
Kylian Mbappe

ប៉ុន្តែសម្រាប់សំណួរខាងលើនេះវិញ គឺមានអ្នកឈ្លើយលឿនជាងការរំពឹងទុក កីឡាករនោះគឺ Kylian Mbappe ដែលទើបជួយបារាំងឈ្នះបាល់ទាត់ពិភពលោកនាពេលថ្មីៗនេះ បច្ចុប្បន្នកំពុងលេងឱ្យក្លឹបអាជីព Paris Saint-Germain ដោយមានអ្វីៗគ្រប់យ៉ាងដើម្បីក្លាយជាស្តេចនៃកីឡាបាល់ទាត់ជំនាន់ថ្មីនេះ។

Cristiano Ronaldo , Lionel Messi , Kylian Mbappe
Cristiano Ronaldo , Lionel Messi , Kylian Mbappe

អាយុត្រឹមតែ 19ឆ្នាំ ខ្សែប្រយុទ្ធវ័យក្មេង Mbappe បានបំបែកកំណត់ត្រារបស់ Messi និង Ronaldo 3ដងរួចមកហើយបើប្រៀបធៀបពួកគេនៅពេលមានអាយុដូចគ្នា។

គ្រាប់បាល់សម្រាប់ក្លឹបអាជីពនៅពេលមានអាយុដូចគ្នា

Kylian Mbappe  រកបាន 52 គ្រាប់ក្លឹប

Leo Messi រកបាន 25 គ្រាប់

Cristiano Ronaldo រកបាន17 គ្រាប់។

គ្រាប់បាល់ដែលស៊ុតចូលក្នងពានរង្វាន់ Champions League នៅពេលមានអាយុដូចគ្នា

Kylian Mbappe រកបាន 5 គ្រាប់

Leo Messi រកបាន 2

Cristiano Ronaldo រកបាន 0 គ្រាប់។

ជាមួយក្រុមជម្រើសជាតិវិញ

Kylian Mbappe រកបាន 9 គ្រាប់

Cristiano Ronaldo រកបាន 7 គ្រាប់

Leo Messi រកបាន 4 គ្រាប់។

នៅពេលជួយជម្រើសជាតិបារាំងឈ្នះពានរង្វាន់ពិភពលោក Kylian Mbappe មានឈ្នោះនៅពីលើ  Cristiano Ronaldo នឹង Leo Messi ដែរនៅក្នងតារាង FIFA ៕

ប្រភពពី៖ Marca