ខ្សែប្រយុទ្ធ Lionel Messi  របស់ក្លឹប Paris Saint-Germain បានសារភាពថាគាត់អាចត្រលប់ទៅក្លឹប Barcelona នៅពេលដែលគាត់បញ្ចប់អាជីពរបស់គាត់។

Lionel Messi
Lionel Messi

សរុបមកកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះបានចាកចេញពីក្រុមកាតាឡានបន្ទាប់ពីចំណាយអស់រយៈពេល 21 ឆ្នាំដោយសារបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបអ្នកមានបុណ្យ Barcelona ទើបធ្វើឲ្យ Messi សម្រេចចិត្តចុះហត្ថលេខាជាមួយក្រុមអ្នកមានបារាំង PSG កាលពីខែសីហា។

អ្នកសារពត័មានបានសួរទៅកាន់ Messi ថា៖ “តើអ្នកចង់ត្រលប់ទៅ Barcelona មួយថ្ងៃទេ?” Messi បានឆ្លើយថា៖ បាទ។ ដូចដែលខ្ញុំតែងតែនិយាយ ខ្ញុំចង់ជួយក្លឹប Barcelona និងចង់ធ្វើអ្វីឲ្យមានប្រយោជន៍សម្រាប់ក្លឹប។ ខ្ញុំ​ចង់​ធ្វើ​ជា​នាយក​កីឡា​នៅ​ពេល​ណាមួយ​។ ខ្ញុំមិនដឹងថាតើថ្ងៃខាងមុខខ្ញុំអាចធ្វើការងារនេះជាមួយ Barça ឬអត់នោះទេ”។

ប៉ុន្តែប្រសិនបើមានឱកាសខ្ញុំចង់ត្រឡប់ទៅវិញ ហើយរួមចំណែកអ្វីដែលខ្ញុំអាចធ្វើបាន ព្រោះវាជាក្លឹបដែលខ្ញុំស្រលាញ់ ហើយខ្ញុំចង់ឱ្យពួកគេបន្តធ្វើបានល្អ រីកចម្រើន និងក្លាយជាក្រុមល្អបំផុតក្នុងពិភពលោកឡើងវិញ៕