ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona កីឡាករ Lionel Messi នឹងចំណាយពេល 3ថៃ្ង ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីធើ្វការហ្វឹកហាត់នៅលើទឹកដីរបស់ក្លឹប Real Madrid នៅសប្តាហ៍ក្រោយ។

photo of Lionel Messi
Lionel Messi of Argentina
សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីនបានសម្រេចចិត្តថា ពួកគេនឹងចំណាយពេលវេលា 3ថៃ្ងនៅទីលានរបស់ក្លឹប Real Madrid ដើម្បី​អោយជម្រើស​ជាតិ​ហ្វឹកហាត់​ត្រៀម​ប៉ះ​អេស្ប៉ាញ​សម្រាប់​ជំនួប​មិត្តភាព​​កម្ដៅ​សាច់ដុំ ។
Leo Messi ​ទំនង​ជា​អាច​ជួប​ផ្ទាល់​ជាមួយ​គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zidanee និង​កីឡាកររបស់​ Real Madrid ​មួយចំនួនទៀតដែរមិន​ជាប់​​​ជម្រើស​ជាតិ​ ។

​អាហ្សង់ទីន​នឹង​ប៉ះ​ជម្រើស​ជាតិ​អ៊ីតាលី​នៅ​កីឡដ្ឋាន​ Etihad របស់ក្រុម Man City នៅរាត្រីថ្ងៃសុក្រមុនពេលការប្រកួតជាមួយអេស្ប៉ាញនៅ Wanda Metropolitano នៅថ្ងៃទី 28ខែមីនានេះ ៕

ប្រភពពី៖ 101greatgoals