Lionel Messi
Lionel Messi

តារាឆ្នើម Lionel Messi បាននិយាយថា វាពិតជាពិបាកដោះស្រាយជាមួយនឹងអ្នកគាំទ្រ សំរាប់អ្វីដែលបានកើតឡើងកាលពីរដូវកាលមុន នៅពេលដែលក្រុម Barcelona មិនអាចឈ្នះពាន Champions League បាន។

ប៉ុន្ដែនៅក្នុង ការបង្ហាញខ្លួនមុនរដូវកាលថ្មីចាប់ផ្ដើម ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បាននិយាយថា៖ “វាពិបាកណាស់ ក្នុងការនិយាយ បន្ទាប់ពីបញ្ចប់លទ្ធផលរដូវកាលមុន ប៉ុន្ដែខ្ញុំមិនសោកស្ដាយអ្វីទាំងអស់ ខ្ញុំនឹងនិយាយ ដូចអ្វីដែលខ្ញុំធ្លាប់បាននិយាយកាលពីរដូវកាលមុនម្ដងទៀត។

Lionel Messi
Lionel Messi

“ខ្ញុំគាំទ្រកីឡាករ និង បុគ្គលិគគ្រូបង្វឹកដែលយើងមាន ហើយយើងរួមគ្នាប្រឹងប្រែងឈ្នះគ្រប់យ៉ាង។ កាលពីរដូវកាលមុន យើងបញ្ចប់ដោយភាពជូរចត់ ប៉ុន្ដែ យើងត្រូវតែអោយតំលៃទៅលើពាន La Liga ដែលយើងឈ្នះបាន ៨លើក ក្នុងរយៈពេល ១១ឆ្នាំ។

“ក្លឹបមួយនេះ នឹងប្រឹងប្រែងពុះពារដើម្បីឈ្នះគ្រប់យ៉ាង ហើយឆ្នាំនេះមិនមានអ្វីខុសគ្នានោះទេ។ យើងមានអារម្មណ៍ស្រស់ថ្លា និង រីករាយសំរាប់រដូវកាលថ្មី។”