នៅពេលដែល Paris Saint-Germain ធ្វើដំណើរទៅប៉ះក្រុម Bordeaux ក្នុង Ligue 1 នៅថ្ងៃសៅរ៍នេះ ពួកគេនឹងអវត្តមានខ្សែប្រយុទ្ធឆ្នើម Lionel Messi ជាការប្រកួត ២លើកជាប់ៗគ្នា។

Lionel Messi
Lionel Messi

Lionel Messi នឹងអវត្តមានក្នុងការប្រកួតជាមួយក្រុម Bordeaux ដោយសាររបួស ប៉ុន្តែគេរំពឹងថាខ្សែប្រយុទ្ធរូបនេះ នឹងចូលលេងក្នុងការប្រកួតជម្រុះ World Cup ២០២២ ឲ្យជម្រើសជាតិអាហ្សង់ទីននាពេលខាងមុខ។

ខ្សែប្រយុទ្ធដែលធ្លាប់ឈ្នះ Ballon d’Or ចំនួន ៦ សម័យកាលរូបនេះត្រូវបានប្តូរចេញនៅតង់ទី ២ ក្នុងការប្រកួតឈ្នះ ២ ទល់នឹង ១ របស់ PSG លើក្រុមជើងឯកលីក Ligue 1 ចាស់ក្រុម Lille កាលពីសប្តាហ៍មុន ហើយរូបគេបានខកខានការប្រកួត Champions League ជាមួយក្រុម RB Leipzig ក្នុងលិទ្ធផល ២ ទល់នឹង ២ កាលពីថ្ងៃពុធកន្លងទៅ ។

លោក Pochettino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃសុក្រថា៖ ” Messi នឹងមិនមានឈ្មោះពេលប៉ះក្រុម Bordeaux នោះទេនឹងមិនបានធ្វើដំណើរជាមួយយើងទេ ។ យើងសង្ឃឹមថាគាត់នឹងមានវត្តមានសម្រាប់ជម្រើសជាតិអាហ្សង់ទីនហើយត្រលប់មកពួកយើងវិញនៅពេលក្រោយ”៕