តារាឆ្នើម Lionel Messi បានបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៣គ្រាប់ នៅក្នុងការប្រកួតដែល Barcelona បានយកឈ្នះទៅលើ Real Betis ដោយលទ្ធផល 3-2 ហើយខិតកាន់តែកៀកជាមួយក្រុមកំពូលតារាងលីគកំពូលអេស្ប៉ាញ Real Madrid។

Real Betis Vs Barcelona
Real Betis Vs Barcelona

គ្រាប់បាល់ប៉េណាល់ទីនៅនាទីទី៦របស់ Sergio Canales បានជួយឲ្យក្រុមម្ចាស់ផ្ទះ Betis នាំមុខ ប៉ុន្ដែ Frenkie de Jong បានរកគ្រាប់បាល់តាមស្មើសំរាប់ Barcelona នៅ៣នាទីបន្ទាប់។

Betis Vs Barcelona
Real Betis Vs Barcelona

ការស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Nabil Fekir ជួយឲ្យ Betis នាំមុខសារជាថ្មី ហើយក៏ត្រូវបានក្រុមភ្ញៀវតាមស្មើសារជាថ្មីដោយ Sergio Busquets មុនពេលដែល Clement Lenglet រកគ្រាប់បាល់ជ័យជំនះ។

Real Betis Vs Barcelona
Real Betis Vs Barcelona

បច្ចុប្បន្ន Barcelona បន្ដឈរនៅលេខ២ ក្នុងតារាង La Liga ដោយមានគំលាត ៣ពិន្ទុពីក្រុមកំពូលតារាង Real Madrid ដែលទើបតែឈ្នះ Osasuna ដោយលទ្ធផល 4-1៕