កីឡាករឆ្នើម Lionel Messi របស់ Paris Saint Germain បានរុញច្រានចោល រាល់ពាក្យចចាមអារ៉ាមទាំងអស់ ដែលចុះផ្សាយថាគេនឹងផ្លាស់ទៅលេងនៅលីគអាមេរិក Major League Soccer ពេលចប់រដូវកាលនេះ។

Lionel Messi
Lionel Messi

ជាការពិតណាស់ មានការផ្តល់យោបល់ជាច្រើន ចង់ឲ្យ Messi​ ព្យួរស្បែកជើង ព្រោះតែគេមានវ័យជ្រេរហើយ ពោលគឺ Messi គឺជិតឈានចូលដល់វ័យ ៣៥ឆ្នាំ ហើយ។ លើសពីនេះផងដែរ មានរបាយការណ៍ជាច្រើនបានចុះផ្សាយថា Messi ទំនងជាអាចនឹងផ្លាស់ទៅលេងនៅលីគ Major League Soccer នៅអាមេរិកនេះ មុនពេលគេចូលនិវត្តន៍។

បើយោងទៅតាមសារកាសែត Sport បានចុះផ្សាយឲ្យដឹងថា ប្រភពជិតស្និតរបស់ Messi បានបញ្ចាក់ប្រាប់ថា Messi ពុំទាន់សម្រេចផ្លាស់ទៅ លីគអាមេរិក​ ដូចរាល់របាយការណ៍ដែលបានចុះផ្សាយឡើយ លើសពីនេះផងដែរប្រភពក៏បានប្រាប់ឲ្យដឹងទៀតថា Messi នឹងគិតរកទ្រនំថ្មី បន្ទាប់ពីប្រកួត FIFA World Cup ឆ្នាំ ២០២២ ចប់៕