Messi បានក្លាយជាកីឡាករអាមេរិកខាងត្បូងទី ១ រកបាន៨០គ្រាប់ឲ្យជម្រើសជាតិ
11 Oct 2021 - 17:41:30 SHARE
Lionel Messi បានក្លាយជាកីឡាករអាមេរិកខាងត្បូងទីមួយធ្វើបាន៨០គ្រាប់ឲ្យជម្រើសជាតិ បន្ទាប់ពីជម្រើសរើសជាតិអាហ្សង់ទីនយកឈ្នះអ៊ុយរុយហ្គាយ ៣-០ ក្នុងវគ្គជម្រុះ World Cup។

ប្រធានក្រុម Messi ជាអ្នករកគ្រាប់បើកឆាកឲ្យអាហ្សង់ទីន មុនពេល Rodrigo de Paul ជាកីឡាករបន្ថែមគ្រាប់ទី២។ ខ្សែប្រយុទ្ធ Lautaro Martinez សម្រេចបានគ្រាប់ទី៣ គ្រប់គ្រាន់ជួយអាហ្សង់ទីនឈ្នះនិងទទួលបាន៣ពិន្ទុបន្ថែ។
មួយគ្រាប់បន្ថែមនេះបានធ្វើឲ្យ Messi ក្លាយជាកីឡាករនៅអាមេរិកខាងត្បូងដំបូងទាត់បញ្ចូលទី៨០គ្រាប់ឲ្យជម្រើសជាតិ។ អាហ្សង់ទីនពេលនេះ២៤ប្រកួតជាប់គ្នាមិនទាន់ចាញ់សោះ និងកំពុងឈរលេខ២ក្នុងតារាងពិន្ទុជម្រុះ World Cup ក្នុងតំបន់អាមេរិកខាងត្បូង៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព