Messi ប្ដូរចេញក្នុងការប្រកួត LA LIGA លើកទី៤០០ របស់គេ
កីឡាករ Lionel Messi បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមធ្វើបានសម្រេចគ្រាប់បាល់ទី១ ប៉ុន្តែមិនអាចបន្តលេងដល់តង់ទី២ ក្នុងការប្រកួតជាមួយក្លឹប Villarrel នៅទឹកដី Camp Nou នៅថ្ងៃអង្គារ។

ការចូលលេងលើកដំបូងរបស់ Messi ក្នុងលីគកំពូលអេស្ប៉ាញរដូវកាលថ្មី មិនបានចប់ចុងចប់ដើមនោះទេ ព្រោះគេត្រូវជំនួសពេលចប់តង់ទី១ ក្នុងការប្រកួតជាមួយក្លឹប Villarreal។ កីឡាករជម្រើសជាតិអាស្សង់ទីនរូបនេះមានឈ្មោះក្នុងជម្រើស ១១នាក់ដំបូង បន្ទាប់ពីសម្រាកព្យាបាលរបួសកំភួនជើង ប៉ុន្តែបែរជាត្រូវមានរបួសម្ដងទៀតក្នុងការប្រកួតកាលពីថ្ងៃអង្គារម្សិលមិញនេះ។
Messi ទទួលការព្យាបាលពីក្រុមគ្រូពេទ្យរបស់ក្លឹប Barcelona បន្ទាប់ពីការប៉ះទង្គិចគ្នា ហើយក៏វិលត្រលប់មកចូលរួមការប្រកួតវិញ។ យ៉ាងណាមិញ កីឡាករដែលមានវវ័យ ៣២ឆ្នាំនេះមិនមានវត្តមានក្នុងការប្រកួតបន្តក្នុងតង់ទី២ នោះទេ ដោយគេត្រូវបានជំនួសដោយកីឡាករ Ousmane Dembele។
Messi ទើបតែទទួលបានពានរង្វាន់ កីឡាករបុរសល្អបំផុតរបស់ FIFA នៅទីក្រុង Milan កាលពីថ្ងៃចន្ទ ហើយការប្រកួតជាមួយ Villarreal ជាការប្រកួតលីគកំពូលអេស្ប៉ាញលើកទី៤០០ របស់គេនៅ Barcelona។ គេមានចំណែកសំខាន់នៅក្នុងគ្រាប់បាល់ដំបូងរបស់ Barcelona ដោយបានបញ្ជូនបាល់ពីជ្រុងមកឱ្យកីឡាករ Antoine Griezmann តែតបញ្ចូលទីបានសម្រេច ជួយឱ្យក្រុមម្ចាស់ផ្ទះនាំមុខមុនមួយគ្រាប់។
Valverde on Leo #Messi : “It's some discomfort in the abductor and so we didn't want to risk it.” pic.twitter.com/bKtHZrSC2k
— FC Barcelona (@FCBarcelona) September 24, 2019
កីឡាករ Arthur ធ្វើបានសម្រេចគ្រាប់ទី២ ទើបក្រោយមក Santi Cazorla របស់ក្លឹប Villareal រកបានមួយគ្រាប់វិញ៕