ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប FC Barcelona បានរាយការណ៍ប្រាប់ក្លឹប Catalan ថាពួកគេត្រូវចុះហត្ថលេខាជាមួយកីឡាករឆ្នើមនេះ។

photo of Lionel Messi
Lionel Messi of Barcelona

គ្រូបង្វឹក Ernesto Valverde សញ្ចាតិអេស្ប៉ាញរូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

photo of Antoine Griezmann
Antoine Griezmann of Atletico Madrid

របាយការណ៍ Don Balon នេះបានអះអាង ថាកីឡាករ Lionel Messi បានជំរុញឱ្យក្លឹបរបស់លោកផ្តោតអារម្មណ៍លើខ្សែប្រយុទ្ធស្លាបរបស់ក្រុម Chelsea កីឡាករ Eden Hazard ដែលគាត់មានអារម្មណ៍ថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានជោគជ័យនៅ Barca ។

Messi ត្រូវបានគេជឿថា ជាអ្នកគាំទ្រដ៏ធំនៃខ្សែប្រយុទ្ធសញ្ចាតិ បែលហ្ស៊ិក (Eden Hazard) រូបនេះ ទោះបីជាវាមិនទំនងក៏ដោយក៏ក្រុមតោខៀវ Chelsea នឹងអនុញ្ញាតឱ្យកីឡាកររូបនេះ ចាកចេញនៅក្នុងខែមករានេះ ។ ទោះបីជាយ៉ាងណាក៏ដោយ Hazard បានទាក់ទងទៅនឹងក្លឹប Real Madrid និង Paris Saint-Germain នៅក្នុងការផ្ទេរតាមបង្អួចនាពេលថ្មីៗនេះ។

កីឡាកររូបនេះក៏បានសារភាពដែរថាកាលពីមុនមានរឿងរ៉ាវទាក់ទងនឹង អនាគតរបស់គាត់ខណៈដែលគាត់បានសារភាពកាលពីប៉ុន្មានខែមុន ថាគាត់មានការចាប់អារម្មណ៍ពី Barca នៅដើមរដូវកាលនេះ។

photo of Eden Hazard
Eden Hazard of Chelsea

ប្រភពពី៖ soccerladuma