photo of Lionel Messi ​​
ខ្សែប្រយុទ្ Lionel Messi ​​

ប្រធានក្លិប Barcelona លោក Josep Maria Bartomeu និយាយថាកំពូលខ្សែប្រយុទ្ធ Lionel Messi មានសិទ្ធិដើម្បីសម្រេចពីអនាគតរបស់គេដោយខ្លួនគេ ពោលគឺម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះអាចចេញពីក្លិបនៅដំណាច់រដូវកាល២០១៩-២០ដោយគ្មានតម្លៃផ្ទេរ (Free Transfer) ប្រសិនគេចង់ប្ដូរក្លិប។

photo of Josep Maria Bartomeu
ប្រធានក្លិប Barcelona លោក Josep Maria Bartomeu

ប្រធានក្លិប Barcelona លោក Josep Maria Bartomeu និយាយថាកំពូលខ្សែប្រយុទ្ធ Lionel Messi មានសិទ្ធិដើម្បីសម្រេចពីអនាគតរបស់គេដោយខ្លួនគេ ពោលគឺម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះអាចចេញពីក្លិបនៅដំណាច់រដូវកាល២០១៩-២០ដោយគ្មានតម្លៃផ្ទេរ (Free Transfer) ប្រសិនគេចង់ប្ដូរក្លិប។

ខ្សែការពារ Gerard Pique
ខ្សែការពារ Gerard Pique និង​ ខ្សែប្រយុទ្ធ Lionel Messi

ឥឡូវនេះ ប្រធានក្លិប Barca បានបញ្ជាក់ច្បាស់ៗតាម Barca TV ៖ «Messi បានចុះកុងត្រាដល់ឆ្នាំ២០២១ តែក្នុងនោះមានចំណុចមួយដែលយើងបានព្រមព្រៀងគ្នាគឺគាត់មានសេរីភាពចាកចេញដោយគ្មានតម្លៃផ្ទេរមួយឆ្នាំមុនចប់កុងត្រា។ គាត់មានសេរីភាពដើម្បីសម្រេចពីអនាគតរបស់គាត់។ Xavi, Iniesta និង Puyol សុទ្ធតែធ្លាប់មានលក្ខខណ្ឌដូចគ្នានេះក្នុងកុងត្រាកាលពួកគេនៅទីនេះ។ ប៉ុន្តែខ្ញុំសូមនិយាយម្ដងទៀតថាខ្ញុំគ្មានមន្ទិលសង្ស័យឡើយថាគាត់នឹងនៅជាមួយយើងច្រើនឆ្នាំទៀត»។

ទន្ទឹមនឹងនេះ ខ្សែការពារ Gerard Pique បាននិយាយថាគេក៏ដឹងពីលក្ខខណ្ឌនេះដែរ តែគេថាគ្រប់គ្នានៅ Barca ដឹងច្បាស់អំពីការប្ដេជ្ញាចិត្តរបស់ Messi ចំពោះក្លិបមួយនេះ ដូច្នេះគេមិនបារម្ភអ្វីឡើយ៕