Photo of Lionel Messi
Lionel Messi of Barcelona

ការប្រកួតរវាងអាហ្សង់ទីននិងអេស៉្បាញបានធ្វើអោយលោក Jorge Sampaoli សោកស្ដាយយ៉ាងខ្លាំងដោយការចាញ់ក្រោមដៃរបស់អេស្ប៉ាញក្នុងលទ្ធផល ៦-១ ដោយគ្មានកីឡាករ Lionel Messi ។

កីឡាករ Barcelona រូបនេះបានរងនៅរបួសសរសៃពួរដែលជាមូលហេតុមិនអាចចូលលេងបាន បានត្រឹមតែអង្គុយមើលការប្រកួតរបស់ក្រុមខ្លួនចាញ់។

តែជារឿងមួយសំខាន់នោះអ្នកកាន់ខាងកាម៉ារ៉ាបានចាប់ផ្ដិតនៅរូបថតរបស់កីឡាករ Lionel Messi បានដើរចេញពីកន្លែងការប្រកួតដោយមិនបានមើលការបញ្ចប់របស់អាហ្សង់ទីននោះទេ។

ការ​ប្រកួត​នៅ​កីឡដ្ឋាន​របស់​ Atletico Madrid អេស្ប៉ាញ​មាន​ឱកាស​នាំ​មុខ​​មុន​ដោយ​ Diego Costa នាទី​១២​ មុន​ពេល​ដែល​ Isco ធ្វើ​បាន​ Hat Trick នៅ​នាទី​២៧​, ៥២ និង​៧៤ ខណៈ Alcántara និង​ Iago Aspas សម្រេច​ទី​បាន​ម្នាក់​១​គ្រាប់​ដែរ​នៅ​នាទី​៥៥ និង​៧២។​

ដោយ​ឡែក​អាហ្សង់ទីន​សង​បាន​មួយ​គ្រាប់​ដោយ​ខ្សែ​ការពារ​ Otamendi នាទី​៣៩​។ ការ​ប្រកួត​កាល​ពី​យប់​មិញ​កម្លាំង​សំខាន់​ៗ​របស់​ក្រុម​លោក​ Jorge Sampaoli មិន​បាន​បង្ហាញ​ខ្លួន​នោះ​ទេ​ដូចជា Lionel Messi,​ Sergio Aguero និង​ Angel Di Maria ជា​ដើម​។

អេស្ប៉ាញ​ដែល​ជា​ជើង​ឯក​ World Cup ឆ្នាំ​២០១០​ មិន​ទាន់​ចាញ់​ឡើយ​នៅ​១៨​ប្រកួត​ជាប់​គ្នា​ចាប់​តាំង​ពី​លោក​ Julen Lopetegui ធ្វើ​ជា​គ្រូ​បង្វឹក៕

ប្រភព៖ marca