photo of Lionel Messi
Lionel Messi វិលត្រឡប់មកវិញចំពេល Barcelona ត្រូវប៉ះជាមួយ Roma

ខ្សែប្រយុទ្ធ Lionel Messi ត្រូវបាន​រំពឹងទុក​ថា នឹងវិលត្រឡប់មកវិញ នៅការប្រកួតជើងទី១ វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ Champions League ជាមួយក្រុម Roma នៅ​រាត្រី​នេះ ហើយ​សម្រាប់​ក្រុម Barcelona ការ​វិល​ត្រឡប់​របស់​គេ​មិន​អាច​កើត​ឡើង​ឆាប់​ពេក​នោះ​ឡើយ។

សកម្មភាពសង្រ្គោះចុងក្រោយរបស់កីឡាករ Messi កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ពេលដែលគាត់ចូលលេងជាកីឡាករបម្រុង ដើម្បីជួយស្តាជោគវាសនារបស់ក្រុម Barcelona ពេលប៉ះជាមួយក្រុម Sevilla នោះ បាននាំឲ្យមានការចោទជាសំនួរចំពោះការពឹងពាក់ទាំងស្រុង របស់ក្រុម Barcelona លើកីឡាករ១០នាក់ផ្សេងទៀតរបស់ពួកគេ។

វា​ពិតជា​លំបាក​ណាស់​ក្នុងការ​កំណត់ត្រា​ទៅលើ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ Messi។ រូបគេ​នឹង​ក្លាយ​ជា​កីឡាករ​ដ៏ សំខាន់​ម្នាក់​សម្រាប់​ក្រុម​ណាៗ​ទាំង​អស់​ក្នុង​ពិភពលោក​មិន​ត្រឹម​តែ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដែល​បាន​រង​បរាជ័យ​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ២-១ ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ កាល​ពី​សប្តាហ៍​មុន ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​អវត្តមាន​ដោយសារ​តែ​របួស​ឡើយ។

ប៉ុន្តែសម្រាប់លោក Ernesto Valverde ត្រូវការភាពបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហាមួយនេះ ដោយសារតែពេលដែល Messi មិនអាចលេងដល់កម្រិតកំពូលរបស់គាត់ ពេលដែលគាត់មានបញ្ហាគន្លាក់ជើង ឬការការពារដ៏រឹងមាំរបស់ក្រុម Roma នោះក្រុមរបស់គាត់ ត្រូវតែរកច្រកដើរថ្មីមួយទៀត ដើម្បីសម្រេចគោលដៅរបស់ពួកគេ៕

ប្រភព៖ beinsports