កីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi ស៊ុតបាន ១គ្រាប់ចុងម៉ោងជួយក្រុម FC Barcelona យកឈ្នះក្រុមភ្ញៀវ Granada ក្នុងលទ្ធផល ១-០ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Quique Setien ក្នុងសប្តាហ៍ទី២០ នៃការប្រជែងពានរង្វាន់លីគកំពូលអេស្ប៉ាញ LaLiga រដូវកាលឆ្នាំ២០១៩-២០២០ នារាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

Barcelona Vs Granada
FC Barcelona

ការប្រកួតយ៉ាងស្វិតស្វាញនៅកីឡដ្ឋាន Camp Nou រវាងក្រុមខ្លាំង Barcelona និងក្រុម Granada ដោយការប្រកួតនេះគឺគ្រាប់បាល់កើតឡើងបានតែ ១គ្រាប់ប៉ុណ្ណោះពីការព្យាយាមធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធអន្តរជាតិ Messi នៅនាទី ៧៦ក្រោយពេលក្រុមភ្ញៀវ Granada នៅសល់គ្នាតែ ១០នាក់ក្រោយពេលកីឡាករខ្សែការពារ Geman Sanchez ទទូលបានកាតក្រហមនៅនាទី៦៩។

Barcelona Vs Granada
Barcelona Vs Granada

ការសម្រេចបាន ១គ្រាប់នេះបានធ្វើឲ្យក្រុមលោក Quique Setien បន្តឈរលើកំពូលតារាង LaLiga មាន ៤៣ពិន្ទុស្មើគ្នាជាមួយក្រុម Real Madrid ដែលយកឈ្នះក្រុម Sevilla ២-១ ខណៈក្រុម Barcelona និងបន្តទៅជួយក្រុម UD Ibiza ក្នុងពាន Copa del Rey មុនបន្តជួយក្រុម Valencia នៅសប្តាហ៍ទី ២១ នៃ LaLiga របស់អេស្ប៉ាញ បន្តទៀត៕

Barcelona
ក្រុម FC Barcelona